
គ្រឿងផ្សំមាន៖
- គល់ស្លឹកគ្រៃ៤ដើមហាន់ជាស្រេច
- អំបិល ១ ស្លាបព្រាកាហ្វេ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ខ្ទឹមសហាន់ជាស្រេច ៦ មើម
- ជីវ៉ាន់ស៊ុយស្រស់ដែលមានឬស ៣ ដើម ឬដើមភ្លៅកង្កែប ៦ ដើមហាន់ជាស្រេច
- ម្រេចម៉ត់ ១ ស្លាបព្រាបាយ
- ទឹកត្រី ១ ស្លាបព្រាបាយ
- មាន់ទាំងមូលចំនួន៤ រួចកាប់សាច់មាន់នោះ១ជា៤ដុំ
- ភ្លៅមាន់ដែលហូតយកឆ្អឹងចេញចំនួន ៤ រួចកាប់ជាពីរឱ្យហើយ។
របៀបធ្វើ៖
យកត្បាល់បុកគល់ស្លឹកគ្រៃលាយជាមួយអំបិល និងស្ករឱ្យម៉ត់។ បន្ទាប់មកដាក់ខ្ទឹមស និងជីវ៉ាន់ស៊ុយចូល រួចបុកបន្តទៀត។ បន្ទាប់មកទៀតដាក់ម្រេចម៉ត់ចូលហើយបុកបន្តទៀតរហូតម៉ត់។ ជាចុងក្រោយ ចាក់ទឹកត្រីចូល និងច្របល់ចូលគ្នាឱ្យសព្វល្អ។ ត្រូវយកសាច់មាន់ដែលកាប់រួចទៅប្រលាក់គ្រឿងហើយរក្សាទុកក្នុងទូរទឹកកករយៈពេលយ៉ាងតិច ២ ម៉ោង។
២ បង្កាត់ភ្លើងដាក់អាំងសាច់មាន់ឱ្យយូររហូតដល់ហុយផ្សែងទើបគ្រឿងជ្រាបចូលសព្វសាច់ទាំងអស់។ ប៉ុន្តែត្រូវអាំងសាច់នៅកន្លែងដែលមានរងើកភ្លើងតិចៗ មិនត្រូវបង្ខំឡើយ។ ឧស្សាហ៏ប្រែសាច់រៀងរាល់ ៣ នាទីម្តងដើម្បីកុំឱ្យវាខ្លោច។ នៅពេលដែលអាំងឆ្អិនហើយលោកអ្នកអាចយកទៅជ្រលក់ទឹកត្រីបុកបាន៕

0 comments :