សំណាងល្អ សូមអរគុណ. Powered by Blogger.

Search

I Miss You

KoungY

Sunday, April 13, 2014

កត្តាសំខាន់ៗ ទាំង៧យ៉ាង ដែលជាមូលហេតុ នាំអោយកើតមុន លើផ្ទៃមុខបាន

Unknown     8:46 AM    



១) អារម្មណ៍តានតឹង៖ មនុស្សគ្រប់គ្នា ប្រហែលជាមិនចាប់អារម្មណ៍ ថាការកើតមុន ក៏កើតឡើង មកពីអារម្មណ៍ធុញថប់ដែរ។ នៅពេលអ្នក មានអារម្មណ៍ធុញថប់ រឺតប់ប្រមល់ នឹងធ្វើអោយរាងកាយរបស់អ្នក ផលិតជាតិ Androgen កាន់តែច្រើនឡើង ដែលជាហេតុនាំអោយ សក់ឡើងប្រេង និងមុខរបស់អ្នក សម្បូរជាតិខ្លាញ់ និងបន្ទាប់មក វានឹងកើតទៅជា មុនជាក់ជាមិនខាន។ ដូច្នេះប្រសិនបើអ្នក មិនចង់កើតមុននោះទេ អ្នកគួរតែមានពេលវេលា សម្រាកខ្លះ និងហាត់ប្រាណបន្ថែម។
២) ផលិតផលធ្វើម៉ូតសក់៖ តើអ្នកដឹងទេថា ផលិតផលធ្វើម៉ូតសក់ ក៏អាចធ្វើអោយអ្នក ឡើងមុនបានដែរ ពីព្រោះផលិតផលទាំងនោះ វានឹងធ្វើអោយឡើងជាតិខ្លាញ់ លើថ្ងាស និងយូរៗទៅវា នឹងឡើងទៅជាមុនខ្មៅ រឺក៏សបាន។
៣) ជាតិខ្លាញ់៖ ជាតិខ្លាញ់លើផ្ទៃមុខ ជាមូលហេតុដ៏ចំបងមួយ ដែលបង្កអោយឡើងមុនបាន ពីព្រោះវា ធ្វើអោយស្ទះ រន្ធញើស លើស្បែកមុខ របស់អ្នក។ ក្នុងករណីនេះ វិធីដែលដ៏ល្អបំផុតនោះគឺ ប្រើទឹកលាងសម្អាតមុខ និងប្រើប្រាស់ថ្នាំ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
៤) ផលិតផលសម្អាង៖ ចំពោះផលិតផល សម្អាងក៏អាច ធ្វើអោយអ្នកកើតមុនបានដែរ។ ដូច្នេះមុននឹងអ្នកប្រើប្រាស់ ផលិតផលណាមួយ អ្នកគួរតែអាន ព័ត៌មានលើផលិតផលនោះ អោយបានច្បាស់សិន ថាតើវាអាចកាត់បន្ថយ ជាតិខ្លាញ់លើមុខបានដែរ រឺអត់។ ជាពិសេសនោះអ្នក ត្រូវប្រាកដថា ផលិតផលដែលអ្នក ប្រើប្រាស់សព្វថ្ងៃ មិនប៉ះពាល់ដល់ស្បែក អោយឡើងទៅជាមុន បាននោះទេ។
៥) អ័រម៉ូន៖ នៅពេលដែល ស្រ្តីមានផ្ទៃពោះ រឺក៏មករដូវជាដើម គឺអរម៉ូនក្នុងរាងកាយ មានការប្រែប្រួលដែរ។ អ្វីដែលប្រសើរនោះ អ្នកគួរតែពិនិត្យ អ័រម៉ូនរបស់អ្នក ប្រសិនបើអ្នក មានបញ្ហាឡើងមុនខ្លាំង។
៦) ទូរស័ព្ទ៖ ចំពោះទូរស័ព្ទដៃ របស់អ្នកក៏អាច បង្កអោយកើតជាមុនបានដែរ ពីព្រោះទូរស័ព្ទ ពោរពេញដោយ ពពួកបាក់តេរី ដែលភាគច្រើន អ្នកតែងតែដាក់ទូរស័ព្ទ ជាប់ជាមួយមុខរបស់អ្នក នៅពេលនិយាយ។ ដូច្នេះ វិធីដែលល្អ ក្នុងការជួយកាត់បន្ថយ ពពួកបាក់តេរីចេញពីទូរស័ព្ទ បាននោះគឺអាច លាងសម្អាត និងជូតថើរៗ ជាមួយទឹកភេសជ្ជៈ ដែលមានសារជាតិ អាល់កុល (Alcohol) ដូចជា ស្រា ជាដើម។
៧) តំណពូជ៖ ចំពោះមុន ក៏អាចកើតឡើងដោយសារ តំណពូជដែរ។ តាមការស្រាវជ្រាវ បានអោយដឹងថា មនុស្សភាគច្រើន កើតមុនដោយសារតំណពូជពី គ្រួសាររបស់ពួកគេ។ ចំពោះបញ្ហានេះ វាពិបាកក្នុងការដោះស្រាយ  ប៉ុន្តែអ្វីដែលប្រសើរនោះ អ្នកគួរតែព្យាយាមមើលថែ ផ្ទៃមុខរបស់អ្នក ដោយផ្ទាល់។
 ទាំងនេះជាកត្តាសំខាន់ៗ ដែលនាំអោយកើតមុន លើផ្ទៃមុខបាន ៕

0 comments :

© 2011-2014 Phearum smart | Distributed By My Blogger Themes | Designed By Bloggertheme9