សំណាងល្អ សូមអរគុណ. Powered by Blogger.

Search

I Miss You

KoungY

Sunday, March 9, 2014

វីធីងាយៗ បែបធម្មជាតិ អាចបំបាត់បញ្ហាមុខប្រហោង ពីការញ៉េចមុនបាន

Unknown     1:24 AM    


មនុស្សភាគច្រើន តែងតែជួបបញ្ហាមុខប្រហោង ដោយសារតែការញ៉េចមុន និងយូរៗទៅស្នាមប្រហោងមុខនេះ នឹងបណ្តាលអោយ ខូចសាច់មុខ របស់អ្នកបាន។ យ៉ាងណាមិញមានវិធីធម្មជាតិខ្លះៗ អាចជួយអោយប្រហោងមុខរបស់អ្នកអាច កាត់បន្ថយបាន៖

១) ក្រែមទឹកដោះគោស្រស់ និង ទឹកក្រូចឆ្មារ៖ កូរអោយសព្វជាមួយ ក្រែមទឹកដោះគោស្រស់ លាយនឹងទឹកក្រូចឆ្មារ រួចលាបលើស្នាម ប្រហោងមុខនោះ។ ជាចុងក្រោយលាងមុខចេញ ជាមួយទឹកស្អាត។








២) សំបកក្រូចពោធ៌សាត់៖ អ្នកអាចយក សំបកក្រូចពោធ៌សាត់ មកញីត្រង់ស្នាមប្រហោងមុខ ប៉ុន្តែអ្នកគួរតែឧស្សាហ៍ធ្វើវិធីនេះ អោយបាន ញឹកញាប់ ទើបអាចទទួល លទ្ធផលបានឆាប់រហ័ស។


៣) សាច់ជូរនិងម្រេចខ្មៅ៖ ចំពោះសាច់ជូរវាជា សារធាតុមួយជួយកាត់ ស្នាមខ្មៅ និងស្នាមប្រហោង ពីការញ៉េចមុនបាន។ ដូច្នេះអ្នកអាច កិនសាច់ជូរ អោយម៉ត់រួចលាយជាមួយ ម្រេចខ្មៅម៉ត់ មកលាបត្រង់ស្នាម មុខប្រហោង និង លាងមុខចេញជាការស្រេច។


៤) ត្រសក់៖ អ្នកអាចកិនត្រសក់ អោយក្លាយជាទឹក រូចលាបលើផ្ទៃមុខដែលមាន ស្នាមប្រហោង រួចទុកចោលមូយសន្ទុះ ចាំលាងទឹកចេញ។ ដោយសារតែត្រសក់ មានសារធាតុត្រជាក់ ទើបអាចជួយលើផ្ទៃមុខរបស់អ្នក ពីស្នាមប្រហោងមុខបាន។


៥) សម្អាតក្រពះ និងពោះវៀន៖ ប្រសិនបើអ្នកមានការឈឺចាប់ ត្រង់ស្នាមប្រហោងមុខនោះ  អ្នកអាចសម្អាតក្រពះ និងពោះវៀនរបស់អ្នក អោយបានល្អ ជាមួយការបរិភោគអាហារត្រឹមត្រូវ និងឧស្សាហ៍ពិសារទឹក អោយបានយ៉ាងតិច ១២កែវ ក្នុងមួយថ្ងៃ និងព្យាយាម បរិភោគបន្លែពណ៌បៃតង អោយបានច្រើន។


៦) កុំប៉ះស្នាមប្រហោងមុខ ញឹកញាប់ពេក៖ ប្រសិនបើអ្នក មានស្នាមប្រហោងមុខហើយ អ្នកនៅតែប៉ះវារាល់ថ្ងៃ ទោះអ្នកខំប្រឹង ប្រើវិធីអ្វី ក៏មិនអាច ជាបានដែរ និងវាមិនអាចអោយមុខរបស់អ្នក ជាសះស្បើយបានដែរ ពីព្រោះដៃរបស់អ្នកពោរពេញ ទៅដោយមេរោគ នៅពេលអ្នកប៉ះ វាអាចអោយស្នាមប្រហោងមុខនេះ អាចមានបញ្ហាកាន់តែខ្លាំងទៅៗ។ ដូច្នេះអ្នកមិនគួរប៉ះ រឺអង្អែលវាជាញឹកញាប់នោះទេ។


វិធីទាំង៦នេះ អ្នកអាចជ្រើសយកវិធីមួយណា មកអនុវត្តក៏បាន គឺសុទ្ធតែអាចជួយអ្នក អោយជាស្បះស្បើយពី ស្នាមប្រហោងមុខបាន។

0 comments :

© 2011-2014 Phearum smart | Distributed By My Blogger Themes | Designed By Bloggertheme9