
១.ដើម្បីទាញយក evasi0n 7 ដែលជាកម្មវិធីមួយសម្រាប់ Jailbreak
សម្រាប់ MAC និងសម្រាប់ Windows សូម២. ត្រង់នេះ ខ្ញុំ សូមលើកយកកម្មវិធី evasi0n ដែលដំណើរការដោយ Windows Operating System មកបង្ហាញជូន។ បន្ទាប់ពីទាញយករួច ត្រូវពន្លាឯកសារ Zip នោះ រួចហើយបើកឯកសារដែលមានឈ្មោះ evasi0n7.exe។ (មើលរូបខាងក្រោម)


៣. ដោតបញ្ចូល iDevice មិនថា iPhone 5S, iPhone 5C, iPhone 5, iPhone 4S, iPhone 4, iPad 2, iPad 3, iPad 4, iPad Air, iPad mini, iPad mini 2, iPod touch 5 ទៅក្នុងកុំព្យូទ័រ ពេលនោះ evasi0n7 នឹងបង្ហាញប៊តុង Jailbreak។ ចំណាំ៖ រាល់ iDevice ខាងលើ ប្រសិនបើកន្លងមក Update ពី iOS 6.1.x ឡើង iOS 7 តាម Settings នោះនឹងជួបបញ្ហាខណៈពេលកំពុង jailbreak ដោយចេញតែរូបឡូហ្គូ Apple។ ដោយឡែកសម្រាប់ iDevice ដែលកន្លងមក update ឡើង iOS 7 តាម iTunes ភ្ជាប់ជាមួយកុំព្យូទ័រ នោះពុំមានបញ្ហាអ្វីនោះទេ ។




ទោះជាយ៉ាងណា Cydia នៅលើ iOS 7 ពុំទាន់ត្រូវបានដាក់ឱ្យមានក្ដារចុចពុម្ពអក្សរខ្មែរនៅឡើយ។
0 comments :