​អស្ចារ្យ​ណាស់! ការ​ទន្ទឹង​រង់​ចាំ​របស់​ប្រិយ​មិត្ត​ដែល​ចង់​ប្រើ​ប្រាស់​ភាសាខ្មែរ​លើ​ iDevices ជាមួយ​ iOS 7 លែង​ចោទ​ជា​បញ្ហា​ទៀត​ហើយ។ សមិទ្ធផល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​នេះ​មាន​តែ​ក្រុម​ 4Khmeriphone ដែល​ក្រុម​មួយ​​ជំនាញ​នៅ​លើ iOS ដែល​បាន​​ខិត​ខំ​ប្រឹង​​ប្រែង​ដើម្បី​ចែក​ជួន​ដល់​ប្រជាជន​ខ្មែរ​ប្រើ​ប្រាស់​ដោយ​ឥត​​គិត​ថ្លៃ។ ទោះ​បី​ជា​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក៏​ដោយ ​ក៏​ក្រុម​​មួយ​នេះ​​ឆ្លៀត​ពេល​វេលា​ដ៏​មាន​តម្លៃ​ដើ​ម្បី​បាន​​​ពុម្ព​អក្សរ​និង​ក្តារ​ចុច​ខ្មែរ​មួយ​នេះ។

អីចឹង​អនុវត្ត​តាម​វិធី​ខាង​​ក្រោម​នេះ សម្រាប់ការ​ដំឡើងពុម្ព​​និង​​ក្តារ​ចុច​ភាសា​ខ្មែរ​​កុំ​ឲ្យ​មាន​ Error នៅ​លើ iOS 7 ដែល​បង្ហាញ​ដោយ​ក្រុម 4Khmeriphone។ តោះ​កុំ​ឲ្យ​ខាត​ពេល​ចូរ​ធ្វើ​តាម​របៀប​ខាង​ក្រោម៖
*កំណត់ចំណាំ
• បញ្ហា​ Underscore​ (_) ក្រុម​ 4khmeriphone ​នឹង​កែ​សម្រូល​បន្ថែម​
• បើ​សិន​ឧបករណ៍​ Apple ​របស់​អ្នក​មិន​ទាន់​ Jailbreak ទេ​សូម​ធ្វើ​ការ Jailbreak ជា​មុន​សិន ​មើល​ការ​ Jaibreak)
• ក្ដារ​ចុច​ខ្មែរ​ដំណើរ​ការ​តែ​នៅ​លើ iPod touch 5, iPhone 4, iPhone 4S, iPhone 5, iPad 2, iPad 3 , iPad 4 និង iPad mini ប៉ុណ្ណោះ​សម្រាប់ iPad mini 2, iPad Air, iPhone 5C និង iPhone 5S មិន​ទាន់ រួច​រាល់​នៅ​ឡើយ។
*ដំណោះស្រាយ
ប្រសិន​ប្រិយមិត្ត​មើល​មិន​ឃើញ​ក្ដារ​ចុច​ខ្មែរ​ទេ​ វាយ​អក្សរ​ខ្មែរ​ចេញ​ថៃ និង​ក្ដារ​ចុច​ចេញ​អក្សរ​ថៃ សូម​ចូល​ទៅ​កាន់​ Cydia ​ម្ដង​ទៀត​រួច​តម្លើង​ចូល​ទៅ​កាន់​ Search ហើយ​វាយ​ពាក្យ​ Mobile substrate ហើយ​ចុច​ Install ( ឬ modify -> Reinstall) ហើយ Restart SpringBoard បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Cydia ម្ដង​ទៀត​ដើម្បី​ធ្វើ​ការ​លុប​ (Remove) iOS 7+ 5 rows iPhone, (iPad) Keyboard ចេញ​ហើយ សូម​ធ្វើ​ការ​តម្លើង iOS 7+ 5 rows iPhone (iPad) Keyboard សា​ជា​ថ្មី។
1- របៀប​តម្លើង Cydia repo http://4khmeriphone.com/sp
សូម​ចូល​ទៅ​កាន់ cydia > source > ចុច​លើ​ពាក្យ Edit > Add > បំពេញ http://4khmeriphone.com/sp រួច​ចុច​ពាក្យ Add Source
2- របៀប​តម្លើង​ពុម្ព​ខ្មែរ (ដំណើរ​ការ​លើ​គ្រប់ iDevices)
សូម​ចូល​ទៅ​កាន់ cydia > source រួច​ចូល​ទៅ​កាន់ 4KhmeriPhone Team ហើយ​ស្វែង​រក iOS 7+ Khmer Fonts រួច​ចុច install ហើយ restart SpringBoard ជា​ការ​ស្រេច។
3- របៀប​តម្លើង​ក្ដារ​ចុច​ខ្មែរ (iPod, iPhone)
សូម​ចូល​ទៅ​កាន់ Cydia -> Source រួច​ចូល​ទៅ​កាន់ 4KhmeriPone Team ហើយ​ស្វែង​រក

សម្រាប់​ iPod, iPhone
iOS 7+ 5 rows iPhone Keyboard រួច​ចុច install និង restart SpringBoard បន្ទាប់​ពី install រួច។
សម្រាប់ iPad
iOS 7+ 5 rows iPhone Keyboard រួច​ចុច install និង restart SpringBoard បន្ទាប់​ពី install រួច។
ក្រោយ​ពី​តម្លើង​ក្ដារ​ចុច​រួច​សូម​​ប្រិយមិត្ត​​ទាំងអស់​គ្នា​ចូល​ទៅ​កាន់​ Setting > General > Keyboard > Keyboard > add new keyboard រួច​ជ្រើស​រើស​យក “ក្ដារចុចខ្មែរ” ជា​ការ​ស្រច។
4- របៀប​តម្លើង iOS 7+ kmFix (ដំណើរ​ការ​លើ​គ្រប់ iDevices)
សូម​ចូល​ទៅ​កាន់ cydia > source រួច​ចូល​ទៅ​កាន់ 4KhmeriPhone Team ហើយ​ស្វែង​រក iOS 7+ kmFix រួច​ចុច install និង restart SpringBoard បន្ទាប់​ពី Install រួច។
បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Settings > General > International > Regional Format ហើយ​ជ្រើស រើស​យក Khmer(Cambodia)