ការកម្សាន្តវីដេអូតាមបណ្ដាញអ៊ីនធឺណិតសព្វថ្ងៃទទួលបានការពេញនិយមជាទីបំផុត។ ទន្ទឹមនោះ Youtube ជាសេវាកម្មចែករំលែកវីដេអូមួយដែលមានប្រិយភាពយ៉ាងខ្លាំង មិនត្រឹមតែនិយមតាមបណ្ដាប្រទេសអន្តរជាតិប៉ុណ្ណោះទេ ប្រជាជនកម្ពុជាក៏ដូច្នោះដែរ។ ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់កម្មវិធីផ្សេងៗគ្នាសម្រាប់ទាញយកវីដេអូ ជាក់ស្ដែង Internet Download Manager។ខ្ញុំ បានប្រាប់ពីរបៀបដំឡើង IDM ឱ្យដំណើរការបានពេញលេញនៅលើ Firefox និង Google Chrome។ យ៉ាងណាមិញ សម្រាប់ខ្ញុំ សូមបង្ហាញជូនវិធីសាស្ត្រថ្មីមួយទៀតងាយស្រួលទាញយកវីដេអូដោយពុំចាំបាច់ IDM ឬដំឡើងកម្មវិធីទំហំធំអ្វីឡើយ គឺប្រើតែ Add ons ក៏បាន។ កុំឱ្យខាតពេលយូរ តោះតាមដាន និងអនុវត្តតាមជំហានដូចខាងក្រោម៖


- ត្រូវដំឡើង Add ons ដែលមានឈ្មោះ Video DownloadHelper ដោយចុចលើ Ctrl + Shift + A។ ត្រង់នេះត្រូវស្វែងរក add ons ដោយវាយឈ្មោះ Video DownloadHelper រួចហើយចុចលើប៊ូតុង Install។ បន្ទាប់មកបិទកម្មវិធី firefox ហើយបើកឡើងវិញ (restart) នៅពេលនោះ អ្នកនឹងឃើញមានរូប icon ថ្មីនៅផ្នែកខាងលើនិងខាងស្ដាំកម្មវិធី firefox។


- បន្ទាប់ពីធ្វើតាមជំហានខាងលើរួច សាកល្បងបើកវីដេអូ youtube ហើយចុចលើ icon នោះ នោះប្រិយមិត្តនឹងអាចទាញយកទៅតាមប្រភេទឯកសារផ្សេងៗជូនមាន MP4, flv, 3gp …។


.jpg)
.jpg)
.jpg)
.jpg)















0 comments :