សំណាងល្អ សូមអរគុណ. Powered by Blogger.

Search

I Miss You

KoungY

Monday, March 3, 2014

គុណប្រយោជន៏ទាំង៨យ៉ាង របស់ទឹកក្រូចឆ្មារ ដែលអ្នកអាចនឹង មិនធ្លាប់បានដឹង

Unknown     9:12 PM    


តើអ្នកដឹងទេថាទឹកក្រូចឆ្មារ មានអត្ថប្រយោជន៏អ្វីខ្លះ ដល់សុខភាពរបស់អ្នក? ជាការពិត ប្រហែលអ្នកមិនបាន ចាប់អារម្មណ៍ ចំពោះការ ពិសារទឹកក្រូចឆ្មារនោះទេ។ ដូច្នេះថ្ងៃនេះ អ្នកនឹងជ្រាបថា ទឹកក្រូចឆ្មារ មានសារសំខាន់ខ្លាំងណាស់ ដល់សុខភាព៖

១) សម្បួរជាតិប៉ូតាស៉្យូម៖ ក្រូចឆ្មារគឺសម្បូរជាតិ ប៉ូតាស៉្យូមណាស់ ដែលអាចជួយដល់បេះដូង និងខួរក្បាល មានសុខភាពល្អបាន។ ដូច្នេះអ្នក អាចពិសារទឹកក្រូចឆ្មារ មួយកែវជារៀងរាល់ថ្ងៃបាន។

២) រំលាយជាតិអាស៊ីតបានល្អ៖ ដូចអ្នកបានដឹងហើយ ថាទឹកក្រូចឆ្មារ អាចរំលាយជាតិពុល និងជាតិអាស៊ីតក្នុងសរីរាង្គខាងក្នុងបាន។ ជាពិសេស វាជួយព្យាបាល បញ្ហាឆ្អល់ចុងដង្ហើម និង ភើបាន។

៣) កាត់បន្ថយក្លិនមាត់៖ ក្រូចឆ្មារ អាចកាត់ជាតិអាស៊ីតពីក្នុងមាត់បាន ដូច្នេះអ្នកគួរតែពិសារទឹកក្រូចឆ្មារ បន្ទាប់ពីដុះធ្មេញរួច ពីព្រោះអាច កាត់ក្លិនមាត់ បានយ៉ាងល្អ។

៤) ស្បែក៖ ទឹកក្រូចឆ្មារមិនត្រឹម តែជួយលើសុខភាពមួយមុខទេ គឺអាចជួយដល់ស្បែក ដែលមានសភាពជាំ ពីការប៉ះទង្គិចអ្វីមួយ រឺក៏មាន ស្នាមជ្រួញ ទឹកក្រូចឆ្មារអាច កាត់បន្ថយបញ្ហានេះ បានដែរ។


៥) ជួយសម្រកទម្ងន់៖ ក្រូចឆ្មារមានផ្ទុក ជាតិសរសៃច្រើន ដែលជួយអោយអ្នក អាចសម្រកទម្ងន់បានយ៉ាង ឆាប់រហ័ស។

៦) ផ្តល់ថាមពល៖ នៅពេលអ្នក អស់កម្លាំងរឺហត់នឿយ អ្នកអាចពិសារទឹកក្រូចឆ្មារមួយកែវ ដើម្បីបង្កើនថាមពល ដល់អ្នកបានវិញ។ ជាការពិត ទឹកក្រូចឆ្មារ ជាសារធាតុធម្មជាតិមួយ ដ៏ល្អបំផុត សម្រាប់ប៉ូវកម្លាំងអ្នក ពីការនឿយហត់។

៧) បំបាត់អាការៈឈឺក៖ មនុស្សភាគច្រើន នៅពេលឈឺក រឺក៏ស្អកក ពួកគេតែងតែ រកតែថ្នាំព្យាបាល ចុះហេតុអ្វីមិន នាំគ្នារកសារធាតុធម្មជាតិ ដូចជាទឹកក្រូចឆ្មារ មកធ្វើជាថ្នាំព្យាបាល វិញទៅ។ ជាក់ស្តែង ទឹកក្រូចឆ្មារ អាចជួយអោយអ្នក បំបាត់អាការៈឈឺក. និងស្អក ក. បាន។
 ទាំងនេះជា អត្ថប្រយោជន៏ចំពោះទឹកក្រូចឆ្មារ ដល់សុខភាពអ្នក ។ ដូច្នេះអ្នកគួរតែ ពិសារវាដើម្បីជំនួយដល់ស្បែក និងសរីរាង្គខាងក្នុងបានទៀត។

0 comments :

© 2011-2014 Phearum smart | Distributed By My Blogger Themes | Designed By Bloggertheme9