
១) សត្វល្អិតខាំ៖ នៅពេលសត្វល្អិតខាំ អ្នកអាចយកសំបកចេកមក ត្រដុសលើស្បែក។ ពីព្រោះការធ្វើបែបនេះ អាចជួយសម្រាល អាការៈរមាស់បាន ពីសត្វល្អិតខាំ។

២) ធ្មេញស៖ ប្រហែលជាអ្នក មិនធ្លាប់ដឹងទេថា សំបកចេកអាចជួយ អោយធ្មេញរបស់អ្នក ស បាន ដោយគ្រាន់តែអ្នក យកមកត្រដុសត្រង់ធ្មេញ ជារៀងរាល់ថ្ងៃ។ អ្នកនឹងអាចឃើញ លទ្ធផលពី ការផ្លាស់ប្តូរពណ៌ធ្មេញរបស់អ្នក ត្រឡប់មកជាសស្អាតបាន។

៣) មុន៖ បញ្ហាមុនក៏សំបកចេក អាចជួយបានដែរ ដោយគ្រាន់តែ យកវាមកត្រដុសលើ មុនលើមុខរឺ ដងខ្លួន ជារៀងរាល់យប់ អ្នកនឹងអាច ទទួលបាន លទ្ធផលយ៉ាងប្រសើរ ។

៤) ឈឺក្បាល៖ ប្រសិនបើអ្នកមានអាការៈឈឺក្បាល អ្នកអាចយកសំបកចេញ មកញីត្រង់ថ្ងាស របស់អ្នក។ ដូច្នេះវាអាចជួយអ្នក ពីការឈឺក្បាលបាន មួយកម្រិត។

៥) ប្រដាប់ប្រដាក្នុងផ្ទះ៖ អ្នកអាចយកសំបកចេក មកដុសខាត់សម្អាតជាមួយ របស់របរ ក្នុងផ្ទះអ្នកបាន ពីព្រោះវាជួយអោយរបស់របរទាំងនោះ មានភាពភ្លឺរលោង។

៦) ស្បែកជើង៖ សំបកចេក អាចកែខៃស្បែកជើង របស់អ្នកធ្វើពីស្បែក មកត្រឡប់មកជា ស្អាតវិញបានដែរ ។ វិធីប្រើ៖ យកសំបកចេក ញីអោយសព្វលើស្បែកជើង បន្ទាប់មកយកក្រណាត់ទន់ៗមកជូត ជាការស្រេច។

ទាំងនេះជាអត្ថប្រយោជន៏ជាច្រើន របស់សំបកចេក ដែលអ្នកមិនចាប់អារម្មណ៍។
0 comments :